ទីបេនឹងវិនិយោគទឹកប្រាក់ប្រមាណជាង ២២ ពាន់លានដុល្លារ លើគម្រោងធំៗជាច្រើន

[ទីផ្សារបរទេស] យោងតាមការចុះផ្សាររបស់សារព័ត៌មានចិន CGTN បានបង្ហាញថា តំបន់ស្វយ័តទីបេដែលស្ថិតនៅភាគនិរតីនៃប្រទេសចិន នឹងធ្វើការវិនិយោគជាមួយទឹកប្រាក់ប្រមាណជាង ២២ ពាន់លានដុល្លារ ក្នុងគម្រោងធំៗជាច្រើន ក្នុងឆ្នាំនេះ។ ក្នុងនោះដែលសម្រាប់គម្រោងធំៗនេះមានចំនួន ១៨១ ដែលពាក់ព័ន្ធដូចជា, ផ្លូវដែក ផ្លូវគោក, ព្រលានយន្តហោះ, ការថែរក្សាទឹកស្អាត, ថាមពលស្អាត, ឧស្សាហកម្មបៃតង, ទេសចរណ៍ និងការដឹកជញ្ជូនពាណិជ្ជកម្មតាមព្រំដែនជាដើម។ បន្ថែមពីនេះទឹកប្រាក់ប្រមាណ ២៣,៣ ពាន់លានដុល្លារ លើគម្រោងថ្មីចំនួន ២៤ នឹងត្រូវចាប់ផ្តើមនៅក្នុងត្រីមាសទីមួយនៃឆ្នាំ ២០២២។ នេះបើយោងតាមការបញ្ជាក់ពីគណៈកម្មការអភិឌ្ឍន៍ និងកំណែទម្រង់តំបន់ស្វយ័តនេះ។ សូមបញ្ជាក់ថាប្រទេសចិនបានកំពុងខិតខំជួយប្រឹងប្រែងដើម្បីលើកកម្ពស់ការអភិវឌ្ឍន៍ប្រកបដោយគុណភាពខ្ពស់នៅក្នុងតំបន់នេះក្នុងវិនិយោគជាង ៩៤,៣៣ ពាន់លានដុល្លារ។ ខណៈដែលការវិនិយោគនេះត្រូវបានគ្រោងទុកសម្រាប់គម្រោងធំៗ ដើម្បីជួយអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមរបស់ខ្លួនក្នុងអំទ្បុងពេលផែនការរយៈពេល ៥ ឆ្នាំ លើកទី ១៤ ចាប់ពីឆ្នាំ ២០២១ ដល់ ២០២៥ កើនទ្បើងដល់ ៥៨% ក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះ៕